ការណែរនាំ
សូមស្វាគមន៍មកកាន់ក្រុមហ៊ុនគណនេយ្យ អេនឌ្រូ & ភីលីព អឹខោនធីង (អេ & ភី អឹខោនធីង)
ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សំរាប់ឳកាសក្លាយជា ជំនួយការ និង ទីប្រឹក្សា សំរាប់អតិថិជន ជាងមួយទសវត្សរ៍កន្លងមកនេះ។ ខ្ញុំបាទបានចាប់ផ្តើមក្រុមហ៊ុន អេនឌ្រូ & ភីលីព អឹខោនធីង ក្រោមបាវចនា (អាជីវកម្មរបស់អតិថិជន ជា អាជីវកម្មរបស់យើងខ្ញុំ) មានន័យថាខ្ញុំបាទ បានចាត់ទុក តម្រូវការ សារះសំខាន់ និង តម្លៃអតិថិជន គឺជា តម្រូវការ សារះសំខាន់ និង តម្លៃរបស់ខ្ញុំបាទ។ កន្លងមក ក្រុមហ៊ុន អេនឌ្រូ & ភីលីព អឹខោនធីង បានផ្តល់សេវាកម្ម ជូន អតិថិជនប្រមាណជាង ៣០០ អតិថិជន ទៅលើវិស័យ ផលិតកម្ម ជំនួញពាណិជ្ជកម្ម សេវាកម្ម សំណង់ អចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ ឧស្សាហកម្ម កសិកម្ម អង្គការក្រៅរដ្ឋាភិបាល រួមទាំង ស្ថាប័នសាសនា ។