អំពី អេ&ភី
ជាភ្នាក់ងារសេវាកម្មពន្ធដារ និង ជាសមាជិក KICPAA ដែលបម្រើសេវាកម្មនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០០៨។
សេចក្តីផ្តើម
សូមស្វាគមន៍មកកាន់ក្រុមហ៊ុន Andrew & Philip Accounting!
ខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំងដែលយើងមានឱកាសដ៏អស្ចារ្យ ក្នុងការផ្តល់ជំនួយ និងប្រឹក្សាយោបល់ដល់អតិថិជនរបស់យើងអស់រយៈពេលជាងមួយទសវត្សរ៍កន្លងមក។
ខ្ញុំបានចាប់ផ្តើមបង្កើតក្រុមហ៊ុន Andrew & Philip Accounting ជាមួយនឹងបាវចនា «កិច្ចការអាជីវកម្មរបស់អតិថិជន គឺជាកិច្ចការរបស់យើង» ក្នុងន័យនេះ ខ្ញុំបានដាក់នូវតម្លៃ និងសារៈសំខាន់នៃតម្រូវការរបស់អតិថិជនដូចជាតម្រូវការរបស់ខ្ញុំបាទផ្ទាល់ដែរ។
ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Andrew & Philip Accounting បានផ្តល់សេវាកម្ម ទៅកាន់អតិថិជនជាង 600 ក្រុមហ៊ុន ដែលប្រតិបត្តិការលើវិស័យផលិតកម្ម ពាណិជ្ជកម្ម សេវាកម្ម សំណង់ អចលនទ្រព្យ ធនាគារ និងហិរញ្ញវត្ថុ កសិកម្ម ក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាល និងអង្គការសាសនាផងដែរ។
ប្រទេសកម្ពុជាគឺជាប្រទេសមួយដ៏មានមន្តស្នេហ៍ប្រៀបដូចជាដាវមុខពីរ ដែលមានទាំងឱកាសអាជីវកម្ម និងបញ្ហាប្រឈមរួមគ្នា។
ជាមួយនឹងកំណើនសេដ្ឋកិច្ចជាមធ្យម ៧% ប្រទេសកម្ពុជាកំពុងអភិវឌ្ឍ និងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ជាពិសេសលើផ្នែកច្បាប់ បទប្បញ្ញត្តិ និងទំនៀមទម្លាប់អាជីវកម្ម។
យើងខ្ញុំប្តេជ្ញាថានឹងផ្តល់សេវាកម្មជំនាញ ដើម្បីកាត់បន្ថយហានិភ័យ និងបង្កើតឱកាសសម្រាប់អតិថិជន តាមរយៈភាពជាដៃគូជិតស្និទ្ធ ក៏ដូចជាចំណេះដឹង និងបទពិសោធន៍វិជ្ជាជីវៈរបស់យើង។ សូមអរគុណ។
ប្រវត្តិ និង សមិទ្ធផលសំខាន់ៗ
សមិទ្ធផលរបស់លោកអ្នកគឺជាសមិទ្ធផលរបស់យើង — យើងត្រៀមខ្លួនជាស្រេចក្នុងការណែនាំពីការរីកចម្រើនគ្រប់ជំហានទាំងអស់ ។
2025.09
ការអនុលោមតាមស្តង់ដារ ISQM 2024 (ស្តង់ដារអន្តរជាតិស្តីពីការគ្រប់គ្រងគុណភាព)
2024.09
ការអនុលោមតាមស្តង់ដារ ISQM 2023 (ស្តង់ដារអន្តរជាតិស្តីពីការគ្រប់គ្រងគុណភាព)
2023.12
ក្រុមហ៊ុន A&P Accounting ត្រូវបានផ្តល់អាជ្ញាប័ណ្ណជាក្រុមហ៊ុនគណនេយ្យ និងសវនកម្មក្រោមនិយតករគណនេយ្យ និងសវនកម្ម
2023.09
អនុលោមតាមគោលការណ៍ធានារ៉ាប់រងវិជ្ជាជីវៈ ជាមួយក្រុមហ៊ុន Forte
2023.07
លោក Lee, Hana ត្រូវបានផ្តល់អាជ្ញាប័ណ្ណជា CPA និងសវនករ ក្រោមនិយតករគណនេយ្យ និងសវនកម្ម
2021.10
បានចូលរួមក្នុងកម្មវិធីធានាគុណភាព ដោយគណៈកម្មាធិការត្រួតពិនិត្យគុណភាពសវនកម្មក្រោម ACAR (Accounting & Auditing Regulator) ដោយមានការគាំទ្រពីធនាគារពិភពលោក និង PUM Netherland
2020.09
ទទួលបានអាជ្ញាប័ណ្ណជាគណនេយ្យករ និង សវនករ បរទេស សម្រាប់បុគ្គល និង ក្រុមហ៊ុន ពីក្រុមប្រឹក្សាគណនេយ្យជាតិ
2018.08
បានចូលរួមក្នុងកម្មវិធីធានាគុណភាពដោយគណៈកម្មាធិការត្រួតពិនិត្យគុណភាពសវនកម្មក្រោម ACAR (Accounting & Auditing Regulator) ដោយមានការគាំទ្រពីធនាគារពិភពលោក និង PUM Netherlands
2016.06
ទទួលបានអាជ្ញាប័ណ្ណជា ភ្នាក់ងារសេវាកម្មពន្ធដារ ពីអគ្គនាយកដ្ឋានពន្ធដារ
2015.02
បានពង្រីក និងផ្លាស់ប្តូរទីតាំងទៅខណ្ឌទួលគោក
2011.06
បានពង្រីក និងផ្លាស់ប្តូរទីតាំងទៅភ្នំពេញថៅវើ
2009.07
ក្រុមហ៊ុន A&P Accounting ត្រូវបានទទួលស្គាល់ជាសមាជិកសកម្មនៃ KICPAA (វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា)
2009.02
បានពង្រីក និងផ្លាស់ប្តូរទីតាំងទៅអគារ VIP Bank
2008.10
ក្រុមហ៊ុន Andrew & Philip Accounting Co., Ltd. (A&P Accounting) ត្រូវបានបង្កើតឡើង។
2008.05
លោក Lee, Hana ត្រូវបានទទួលស្គាល់ជាសមាជិកសកម្មនៃ KICPAA (វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា)
វិញ្ញាបនបត្រ និង អាជ្ញាប័ណ្ណ
ឯកសារក្រុមហ៊ុន និងអាជ្ញាបណ្ណពន្ធដារដែលត្រូវបានផ្ទៀងផ្ទាត់ និងរក្សាទុកស្របតាមបទប្បញ្ញត្តិរបស់ប្រទេសកម្ពុជា។







